តើអ្នកដឹងទេថាពេលអ្នកធ្វើការបញ្ចាំ ម្ចាស់បំណុលមិនអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីអ្នកខកខានសងប្រាក់ ពោលគឺត្រូវប្ដឹងឡើងតុលាការទើបអាចលក់បាន ប៉ុន្តែបើជាការបញ្ចាំផ្ដាច់(ប្រាតិភោគដោយអនុប្បទាន) វិញ ម្ចាស់បំណុលមានសិទ្ធិអាចលក់បានដោយមិនចាំបាច់ប្តឹងឡើងតុលាការ។ ក្នុងអត្ថបទនេះបងប្អូននឹងបានស្គាល់ ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ ដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនកំពុងមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ក្នុងគ្រួសារឬអាជីវកម្ម ដែលមានទីតាំងស្ថិតនៅផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ចក្ខុវិស័យនៃអាជីវកម្ម
ដោយមើលឃើញអំពីអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជាសេវាមួយដែលមានតំរូវខ្ពស់ នាពេល បច្ចុបន្ន និងពេលអនាគត ដែលអាចអោយក្រុមហ៊ុនទទួលបានស្ថេរភាពនិងពង្រីកអាជីវកម្ម ទូទាំងប្រទេស ។
បេសកកម្មអាជីវកម្ម
អាជីវកម្មដែលដំណើរការបានរយៈពេល៤ឆ្នាំមកនេះពោលគឺចាប់ផ្តើមនៅឆ្នាំ២០២០ ស៊ីអេហ្វអេល មានជ័យ បាននិងកំពុងផ្តល់សេវាបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន អោយបាននៅគៀកនឹងអតិថិជន ដើម្បីផ្តល់ជូនសេវាកម្ម រហ័សទាន់ចិត្ត នឹងមានទំនុកចិត្ត ។
មូលហេតុនៃការបង្កើតអាជីវកម្ម
មូលហេតុ២សម្រាប់ការបង្កើតអាជីវកម្ម ៖
១.ដើម្បីស្វែងរកប្រាក់ចំណេញ សម្រាប់ទ្រង់ និងពង្រីកអាជីកម្ម
២.ផ្តល់ឪកាសការងារដល់និស្សិតក្រីក្រអោយមានលទ្ធភាពរៀនបន្ត
អំពីសេវាកម្ម
១.សេវាបញ្ចាំប្លង់ដី
២.សេវាប្រាតិភោគដោយអនុប្បទាន (បញ្ចាំចលនវត្ថុ ម៉ូតូ ឡាន និងឯកសារ)
ផែនការអនាគតរបស់អាជីវកម្ម
សម្រាប់៥ឆ្នាំទៀតស៊ីអេហ្វអេល មានជ័យ ត្រូវក្លាយជាបញ្ចាំដែលមានទំនុកចិត្តជាងគេ និងជាដៃគូដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ប្រជាជនទូរទៅ។
ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន

OUK IENG SENG
Board of Directors

SOR SARORN
General Manager

RITH RATHA
Board of Directors
អាជ្ញាបណ្ណ័ នៃក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ លីមីតធីត

វិញ្ញាបនបត្រចុះបញ្ជី
ក្រសួងពាណិជ្ជកម្ម

បណ្ណ័ប៉ាតង់
នាយកដ្ឋានពន្ធដា

អាជ្ញាបណ្ណ័
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ