people taking group picture

លក្ខណៈសម្បត្តិរបស់បុគ្គលិកទ្រព្យ

លក្ខណៈសម្បត្តិរបស់បុគ្គលិកទ្រព្យ លក្ខណៈសម្បត្តិរបស់បុគ្គលិកដែលចាត់ទុកថាជាបុគ្គលិកល្អឬបុគ្គលិកទ្រព្យរបស់ស្ថាប័ន៖ 1. ការអត់ធ្មត់ និងការប្ដេជ្ញាចិត្ត បុគ្គលិកល្អមានការអត់ធ្មត់ក្នុងការធ្វើការងារលំបាកៗ ហើយមានការប្ដេជ្ញាចិត្តក្នុងការសម្រេចបានលទ្ធផលរួមជាមួយស្ថាប័ន។ 2. សុច្ចរិត និងការស្មោះត្រង់ ការមានសុច្ចរិតនិងការស្មោះត្រង់ក្នុងការងារជាគុណសម្បត្តិដ៏សំខាន់ ដែលធ្វើឱ្យបុគ្គលិកនោះក្លាយជាអ្នកគួរឱ្យទុកចិត្ត និងគោរពពីគ្រប់ក្រុមការងារ។ 3. ការសម្របខ្លួន និងភាពឧស្សាហ៍ព្យាយាម បុគ្គលិកល្អមានសមត្ថភាពក្នុងការសម្របខ្លួនចំពោះស្ថានភាពផ្សេងៗ ហើយក៏មានការឧស្សាហ៍ព្យាយាមក្នុងការអភិវឌ្ឍខ្លួនឯង។ 4. ការប្រាស្រ័យទាក់ទងល្អ ការប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ និងប្រកបដោយភាពជាដៃគូជាអ្វីដែលធ្វើឱ្យបុគ្គលិកមានសមត្ថភាពក្នុងការបង្កើតការងារជាក្រុមអោយប្រសើរឡើង។ 5. សមត្ថភាពក្នុងការដោះស្រាយបញ្ហា បុគ្គលិកល្អមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយបញ្ហានានាដោយឯករាជ្យ ឬជាមួយក្រុមការងារ។ 6. ការចូលរួមចំណែក និងការប្រឹងប្រែង បុគ្គលិកល្អមានការចូលរួមយ៉ាងសកម្ម…
ការកំណត់ការប្រាក់សម្រាប់ឥណទាន នៅប្រទេសកម្ពុជា

ការកំណត់ការប្រាក់សម្រាប់ឥណទាន នៅប្រទេសកម្ពុជា

នាពេលកន្លងមកមានការបកស្រាយខ្លះដែលនាំអោយមានច្រឡំនឹងផ្តល់ផលវិបាកដល់អាជីវកម្ម ដែលកំពុងធ្វើអាជីវកម្មសេវាហិរញ្ញវត្ថុក្រៅប្រពន្ធ័នៅក្នុងប្រទេសកម្ពុជា សេវាហិរញ្ញវត្ថុក្រៅប្រពន្ធ័ មិនក្រុមហ៊ុន ស្ថានបន ឫអ្នកផ្តល់ប្រាក់កម្ចីខុសច្បាប់ទេ ដោយមានការបែងចែកគ្នាតាមថ្នាក់ ។ ការកំណត់ពិដានការប្រាក់របស់ ធនាគាជាតិ នៃកម្ពុជា គឺសំដៅលើ ធនាគា គ្រឹះស្ថានមីក្រូ និងប្រតិបតិ្តករឥណទានជនបទដែលស្ថិតក្រោម ឫទទួលអាជ្ញាបណ្ណ័ពីធនាគាជាតិ សម្រាប់អ្នកដែលប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានមិនមានកំណត់អត្រាការប្រាក់ទេ ដោយអាស្រ័យតាមការចរចារជាក់ស្តែង និងមានកិច្ចសន្យាត្រឹមត្រូវ ។ខាងក្រោមនេះសេចក្តីប្រកាសរបស់ធនាគាជាតិ នៃកម្ពុជា៖ ការកំណត់ពិដានការប្រាក់ឥណទាន-ធនាគាជាតិ នៃ កម្ពុជាDownload ប្រកាសស្តីពីអត្រាការប្រាក់ដែលត្រូវបានកម្រិតDownload
ប្រើប្រាស់សេវាបញ្ចាំស្របផ្តល់ប្រយោជន៏អ្វីខ្លះយើង

ប្រើប្រាស់សេវាបញ្ចាំស្របផ្តល់ប្រយោជន៏អ្វីខ្លះយើង

នៅក្នុងសង្គមយើងនេះការខ្ចីបុល និងបញ្ចាំមានតាំងពីដើមរៀងមកដែលធ្វើអោយបងប្អូនខ្លះបារម្ភច្រើនអំពីបញ្ហាបញ្ចាំដាច់ តាមច្បាប់ក្រមរដ្ឋបវន្នីឆ្នាំ២០០៧ បានបង្ហាញអំពីការបញ្ចាំដាច់តែមាននិតិវិធីតាម បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន សម្រាប់តែក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ចំពោះការបញ្ចាំនៅបុគ្គលិកដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវងាយស្រួលយក ក៏ប៉ុន្តែមិនងាយនិងដកមកវិញ ការប្រាក់ថ្លៃ គ្មានច្បាប់អាចគាំពារបាន ។ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវ ធានាជូននូវសុវត្តិភាពទ្រព្យបញ្ចាំ មានវិវាទណាមួយកើតឡើងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកដោះស្រាយបឋមមុនឡើងតុលាការ ។ ក្រុមហ៊ុនស្របច្បាប់តែងអនុវត្តតាមនិតិវិធីដូចនេះអាចផ្តល់សេវាជូនយឺតបន្តិច តែច្បាប់លាស់ ត្រឹមត្រូវ ។

តើសេវាបញ្ចាំជួយអ្វីខ្លះដល់សង្គម ?

សេវាបញ្ចាំ គឺផ្តោតទៅលើក្រុមហ៊ុនបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលទទួលបានអាជ្ញាបណ្ណ័ត្រឹមត្រូវ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់សេវាហិរញ្ញវត្ថុដែលមិនមែនធនាគា ស្របតាមច្បាប់នៃព្រះរាជាណាកម្ពុជា ។ មានលក្ខណងាយស្រួលដើម្បីទទួលបានសេវា និងឆែក និងចុះ CBC ដែលធ្វើអោយពិបាកស្នើសុំប្រាក់កម្ចី ពីស្ថានបន័ ធនាគា និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយកិច្ចការនេះអ្នកទទួលបានអាជ្ញាបណ្ណ័សេវាបញ្ចាំ និងប្រាតិភោគដោយអ​នុប្បទាន ឆែកបន្ទុក និងចុះបន្ទុកនៅរដ្ឋបាល សុរិយាដីនៃស្រុកដែលទីតាំងទ្រព្យបញ្ចាំ
ដំណើរកំសាន្តប្រចាំរបស់ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ នឹងគ្រួសារមានជ័យ

ដំណើរកំសាន្តប្រចាំរបស់ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ នឹងគ្រួសារមានជ័យ

លោក រិត រដ្ឋា សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស៊ីអេហ្វអេលមានជ័យ និងលោក ឡៃ ម៉ុន អគ្គនាយកក្រុមហ៊ុន គ្រួសារមានជ័យ បានបង្កើតកម្មវិធីថ្លែងអំណរគុណចំពោះបុគ្កលិកដែលបានបំពេញការងារជូនក្រុមហ៊ុន បានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីសម្រេចបានលទ្ធផលការងារបានប្រសើរក្នុងកាលៈទេសកនេះ ។ ក្រោយពីបានថ្លែងអំណរគុណចំពោះបុគ្កលិក ក៏បានជូនលិខិតសសើរដល់បុគ្គលិកដែលសម្រេចការងារទទួលបានលទ្ធផលល្អដូចខាងក្រោម

អត្តចរិតធម្មជាតិទាំង ៧ចំណុចបង្ហាញពីជំនាញភាពជាអ្នកដឹកនាំ

កាលបើនិយាយពីពាក្យថា “ភាពជាអ្នកដឹកនាំ” មនុស្សភាគច្រើនតែងយល់ភ្លាមៗថា ភាពជាអ្នកដឹកនាំសំដៅដល់បុគ្គលដែលកាន់កាប់ការងារខ្ពស់ ឬបុគ្គលមានមុខតំណែង និងតួនាទីសម្រេចចិត្តផ្សេងៗនៅក្នុងស្ថាប័នអ្វីមួយ ។ ការយល់បែបនេះក៏ត្រូវម្យ៉ាងដែរ ដោយសារភាពជាអ្នកដឹកនាំសំដៅលើលក្ខណៈបុគ្គលដែលមានគំនិតដឹកនាំអ្នកដទៃ និងជួយឱ្យអ្នកដទៃធ្វើកិច្ចការផ្សេងៗ ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន ។ គេអាចកត់សម្គាល់ថា ភាពជាអ្នកដឹកនាំរបស់មនុស្សមានពីរប្រភេទ គឺភាពជាអ្នកនាំអាចរៀនសូត្របាន និងភាពជាអ្នកដឹកនាំដែលមានអំណោយទានពីធម្មជាតិ ។ នេះបើតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវមាតិកាអប់រំបច្ចេកវិទ្យា TechTarget ។ ភាពជាអ្នកដឹកនាំអាចរៀនសូត្របានកើតឡើងតាមរយៈការងារ និងការសិក្សាបំពេញបន្ថែម ។ ចំណែកភាពជាអ្នកដឹកនាំរបស់មនុស្សពីធម្មជាតិ គឺកើតពីលក្ខណៈសម្បត្តិដែលបុគ្គលមានពីកំណើត និងបង្ហាញចេញតាមរយៈសកម្មភាពវិជ្ជមាននៅក្នុងជីវភាពប្រចាំថ្ងៃ ។ ពោលគឺបុគ្គលដែលជាអ្នកដឹកនាំខ្លួនឯងឱ្យកាន់តែប្រសើរ និងដឹកនាំអ្នកដទៃឱ្យរីកចម្រើនជាបន្តបន្ទាប់ ។…